Credit Risk Management Officer

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។

ព័ត៌មានអំពីមុខតំណែង

កាលបរិច្ឆេទប្រកាស: 17-February-2026
កាលបរិច្ឆេទបិទ: 18-February-2026
ចំនួនអ្នកដាក់ពាក្យ: 1 មុខតំណែង
ទីតាំង: Phnom Penh

កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់ៗ

  • ពិនិត្យ និងវាយតម្លៃសំណុំឯកសារឥណទានដែលទទួលបានពីនាយកដ្ឋានពាក់ព័ន្ធ ដើម្បីផ្តល់យោបល់លើហានិភ័យឥណទាន សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តលើការផ្តល់ឥណទានថ្មី ការបន្ថែមឥណទាន ការផ្លាស់ប្តូរទ្រព្យធានា ការពន្យារពេលសងប្រាក់ ឬការកែប្រែលក្ខខណ្ឌឥណទានផ្សេងៗ។
  • ចូលរួមកំណត់ និងធ្វើបច្ចុប្បន្នភាពកម្រិតពិន្ទុហានិភ័យឥណទាន (Credit Risk Rating/Scoring) របស់អតិថិជនឱ្យបានត្រឹមត្រូវ ផ្អែកលើលទ្ធផលនៃការសិក្សា និងវិភាគជាក់ស្តែង។
  • ផ្តល់ធាតុចូល និងយោបល់បច្ចេកទេសលើការកំណត់អត្រាការប្រាក់ (Risk-Based Pricing) ដោយផ្អែកលើកម្រិតហានិភ័យរបស់អតិថិជន ឬប្រភេទសម្ពៀតឥណទាន (Loan Portfolio) នីមួយៗ។
  • ចុះត្រួតពិនិត្យផ្ទាល់ (Post-Disbursement Review): ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់អតិថិជនដល់ទីតាំងអាជីវកម្ម ដើម្បីវាយតម្លៃឡើងវិញនូវលទ្ធភាពសងបំណុល និងកំណត់វិធានការបង្ការ ឬកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។
  • ចូលរួមសិក្សា ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៃហានិភ័យឥណទានដែលកំពុងកើតមាន ឬអាចកើតមានឡើងជាយថាហេតុ ដែលអាចជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ធនាគារ។
  • ចូលរួមសិក្សា និងវិភាគទំហំនៃផលប៉ះពាល់ (Impact) និងលទ្ធភាពដែលអាចកើតមានឡើង (Probability) នៃហានិភ័យឥណទានដែលបានរកឃើញ ដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន

គុណវុឌ្ឍិ និងសមត្ថភាព

  • កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
  • បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ទាក់ទង​នឹងការងារផ្នែកឥណទាន និងផ្នែកដែលពាក់ព័ន្ធវិស័យធនាគារ។
  • ចំណេះដឹងភាសា៖ ចេះភាសាអង់គ្លេស (អាចទំនាក់ទំនងបាន) និងភាសាខ្មែរច្បាស់លាស់។
  • អាចប្រើប្រាស់ Microsoft Office (Word, Excel) និងប្រព័ន្ធធនាគារបានស្ទាត់ជំនាញ។
  • មានភាពហ្មត់ចត់ ច្បាស់លាស់ និងមានទំនួលខុសត្រូវលើការងារឯកសារ។
  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងមានទំនាក់ទំនងល្អ។

ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ

  • Appropriate salary according to the labor market
  • Annual salary increase, good performance bonus, seniority bonus
  • Receive allowance for childbirth of employee or employee's wife
  • Receive other allowances on health, education, capacity building, uniforms, daily meals, overtime, etc.
  • Get accident and health insurance from private companies and NSSF
  • Work 5 days a week (Monday to Friday)
  • Receive annual leave and national holiday according to the Royal Government's sub-decree
  • Get a lot of training opportunities.
របៀបដាក់ពាក្យ

Interested candidates should submit their CV via lcdc.recruitment@gmail.com or check Contact Details.
Only shortlisted candidates will be contacted for an interview.

LCDC Finance, as an equal opportunity employer, strictly complies with Cambodia’s Labor Law and relevant regulations.