LCDC Office
អំពីយើង

LCDC Cash Co., Ltd

ក្រុមហ៊ុនអ៊ិស៊ីឌីស៊ី ឃែស ឯ.ក បានបង្កើតឡើងដោយស្ថាបនិក លោក នី តាំងហ៊ី នៅក្នុងឆ្នាំ ២០២២ ដែលចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម និយ័តករអាជីវកម្ម អចលនវត្ថុនិងបញ្ចាំ និងអគ្គនាយកដ្ឋានពន្ធដារទទួលបានអាជ្ញាបណ្ណជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្នុងការផ្តល់សេវាបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ដែលទីតាំងការិយាល័យកណ្តាល ស្ថិតនៅក្នុងខេត្តកំពង់ធំ។ដែលធ្វើការពង្រីកសកម្មភាពឥណទានបញ្ជាំរបស់ខ្លួនទៅកាន់ភូមិ ឃុំ និងស្រុកជាច្រើនក្នុងខេត្តកំពង់ធំ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ក្រោយមកក្នុងខែវិច្ឆិកា ក្រុមហ៊ុន អិលស៊ីឌីស៊ី បានចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិករឥណទានជនបទ ហើយបានទទួលអាជ្ញាប័ណ្ណពេញលេញជាប្រតិបត្តិករឥណទានជនបទពីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដែលមានឈ្មោះផ្លូវការទៅជា ធិតិមា ហ្វាយនែន ម.ក  ធ្វើប្រតិបត្តិការជាប្រតិបត្តិករឥណទានជនបទ ដោយធ្វើការផ្តល់កម្ចីខ្នាតតូច ផ្តោតលើវិស័យកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ នៅតាមជនបទ ពិសេសតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ បេសកកម្ម គោលបំណង

ចក្ខុវិស័យ

ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិស័យកសិកម្ម ពិសេសកសិករ សហគមន៍កសិកម្ម ប្រកបដោយទំនួលខុសត្រូវសង្គម

បេសកកម្ម

បេសកកម្ម

ប្តេជ្ញាលើកកម្ពស់ជីវភាពកសិករ សហគមន៍កសិកម្ម និង ជួយកសាងសហគ្រិនភាព តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របប្រកបដោយបរិយាបន្ន នវានុវត្ត និង ចីរភាព

គោលបំណង

គោលបំណង

ផ្តល់សេវាឥណទានសម្រាប់កសិករ សហគមន៏ និងសហគ្រាសខ្នាតតូចនិងមធ្យមនៅតាមជនបទ

គុណតម្លៃ

S - ទំនួលខុសត្រូវសង្គម
(Social Responsibility)
មានស្មារតីទទួលខុសត្រូវចំពោះសហគមន៍ បរិស្ថាន និងអតិថិជន ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាព និង សុចរិតភាពសង្គម
I - សុចរិតភាព
(Integrity)
ថែរក្សាសុចរិតភាព ភាពស្មោះត្រង់ និងភាពថ្លៃថ្នូរ ក្នុងគ្រប់សកម្មភាព ដើម្បីបង្កើតទំនុកចិត្តជាមួយអតិថិជន និងដៃគូ
L - ឧត្តមភាព
(Leverage)
គៀងគរប្រើប្រាស់ធនធាន បច្ចេកវិទ្យា និងដៃគូយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាព និងគុណភាពសេវាកម្ម
E - សហគ្រិនភាព
(Entrepreneurship)
លើកកម្ពស់ការច្នៃប្រតិដ្ឋ ការចាប់ផ្តើមអាជីវកម្ម និង ការបង្កើតឱកាសថ្មីៗ ដើម្បីជំរុញការរីកចម្រើន និង សមភាពហិរញ្ញវត្ថុ
I - នវានុវត្ត
(Innovation)
អនុវត្តបច្ចេកវិជ្ជាថ្មី និង ដំណោះស្រាយហិរញ្ញវត្ថុទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព